Friday, October 3, 2014

វគ្គបណ្ដុះបណ្ដាលដោយ “អគ្គរាជទូតគីមីវ័យក្មេង”



សមាគមគីមីកម្ពុជាមានកិត្តិយសជម្រាបជូនលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមគីមីទាំងអស់មេត្តាជ្រាបថា៖សមាគមគីមីកម្ពុជាសហការជាមួយផ្នែកគីមីនិងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី“គីមីផ្សាភ្ជាប់នឹងជីវិត"ដោយមានការជួយបង្ហាត់បង្រៀននិងណែនាំពីអគ្គរាជទូតគីមីវ័យក្មេងដែលផ្ដល់ដោយIUPAC​ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាថ្ងៃទី ២៩ និង ៣០ ខែ វិច្ឆិកា ខាងមុខនេះ។កម្មវិធីនេះឩបត្ថម្ភដោយរាជបណ្ឌិត្យសភាកម្ពុជានិងសមាគមគីមីកម្ពុជា FACS និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

អាស្រ័យហេតុនេះប្រសិនបើសមាជិកសមាជិកាសមាគមណាមានបំណងចូលរួមសូមមេត្តារួសរាន់មកចុះឈ្មោះនៅសមាគមគីមីកម្ពុជាឲ្យបានមុនថ្ងៃទី៣០ខែតុលាឆ្នាំ២០១៤ព្រោះកន្លែងមានកំណត់(ចំនួន៤០នាក់)។សមាគមសូមស្វាគមន៍សមាជិកសមាជិកាតាមបណ្តាខេត្តក៏ប៉ុន្តែសមាគមមានលទ្ធភាពឩបត្ថម្ភតែលើថ្លៃអាហារតែប៉ុណ្ណោះ។ចំណែកការធ្វើដំណើរនិងការស្នាក់នៅគឺជាបន្ទុករបស់សមាជិកឬស្ថាប័នផ្ទាល់។សមាគមនឹងជម្រាបជូនកម្មវិធីជាក់ស្តែងនៅពេលក្រោយ។ សូមទាក់ទងមកលេខទូរស័ព្ទ៖ ០១៦៨៣៩ ២៧៩ឬអ៊ីម៉ែល៖ huy_sieng@yahoo.com


សូមអរគុណ!

Friday, July 11, 2014

សេចក្ដីជូនដំណឹង

សមាគមគីមីកម្ពុជាមានកិត្តិយសជម្រាបជូនសាធារណជននិងអ្នកដែលពាក់ព័ន្ធ នឹងគីមីវិទ្យាទាំងអស់ឲ្យបានជ្រាបថាសមាគមគីមីកម្ពុជានឹងរៀបចំសិក្ខាសិលាថ្នាក់ជាតិប្រចាំឆ្នាំលើកទី៥របស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨និង២៩ខែសីហាឆ្នាំ២០១៤ខាងមុខនេះក្រោមប្រធានបទ"គីមីនិងជីវិត"នៅរាជ្យបណ្ឌិតសភាកម្ពុជារាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ 

អាស្រ័យហេតុនេះប្រសិនបើលោកអ្នកមានបំណងផ្តល់នូវបទបង្ហាញឬចូលរួមក្នុងសិក្ខាសិលានេះសូមផ្ញើសង្ខេបបទរបស់លោកអ្នកឬទំនាក់ទំនងមក លោកគ្រូ ហេង សាវឿន ប្រធានផ្នែកបោះពុម្ពផ្សាយនៃសមាគមគីមីកម្ពុជា តាមរយៈអាស័យដ្ឋាន អ៊ីម៉ែល(henghong66@gmail.com)ឬទំនាក់ទំនងតាមទូរស័ព្ទលេខ016944572សម្រាប់ព័ត៌មានបន្ថែម។