Showing posts with label news. Show all posts
Showing posts with label news. Show all posts

Friday, October 3, 2014

វគ្គបណ្ដុះបណ្ដាលដោយ “អគ្គរាជទូតគីមីវ័យក្មេង”



សមាគមគីមីកម្ពុជាមានកិត្តិយសជម្រាបជូនលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមគីមីទាំងអស់មេត្តាជ្រាបថា៖សមាគមគីមីកម្ពុជាសហការជាមួយផ្នែកគីមីនិងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី“គីមីផ្សាភ្ជាប់នឹងជីវិត"ដោយមានការជួយបង្ហាត់បង្រៀននិងណែនាំពីអគ្គរាជទូតគីមីវ័យក្មេងដែលផ្ដល់ដោយIUPAC​ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាថ្ងៃទី ២៩ និង ៣០ ខែ វិច្ឆិកា ខាងមុខនេះ។កម្មវិធីនេះឩបត្ថម្ភដោយរាជបណ្ឌិត្យសភាកម្ពុជានិងសមាគមគីមីកម្ពុជា FACS និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

អាស្រ័យហេតុនេះប្រសិនបើសមាជិកសមាជិកាសមាគមណាមានបំណងចូលរួមសូមមេត្តារួសរាន់មកចុះឈ្មោះនៅសមាគមគីមីកម្ពុជាឲ្យបានមុនថ្ងៃទី៣០ខែតុលាឆ្នាំ២០១៤ព្រោះកន្លែងមានកំណត់(ចំនួន៤០នាក់)។សមាគមសូមស្វាគមន៍សមាជិកសមាជិកាតាមបណ្តាខេត្តក៏ប៉ុន្តែសមាគមមានលទ្ធភាពឩបត្ថម្ភតែលើថ្លៃអាហារតែប៉ុណ្ណោះ។ចំណែកការធ្វើដំណើរនិងការស្នាក់នៅគឺជាបន្ទុករបស់សមាជិកឬស្ថាប័នផ្ទាល់។សមាគមនឹងជម្រាបជូនកម្មវិធីជាក់ស្តែងនៅពេលក្រោយ។ សូមទាក់ទងមកលេខទូរស័ព្ទ៖ ០១៦៨៣៩ ២៧៩ឬអ៊ីម៉ែល៖ huy_sieng@yahoo.com


សូមអរគុណ!

Friday, July 11, 2014

សេចក្ដីជូនដំណឹង

សមាគមគីមីកម្ពុជាមានកិត្តិយសជម្រាបជូនសាធារណជននិងអ្នកដែលពាក់ព័ន្ធ នឹងគីមីវិទ្យាទាំងអស់ឲ្យបានជ្រាបថាសមាគមគីមីកម្ពុជានឹងរៀបចំសិក្ខាសិលាថ្នាក់ជាតិប្រចាំឆ្នាំលើកទី៥របស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨និង២៩ខែសីហាឆ្នាំ២០១៤ខាងមុខនេះក្រោមប្រធានបទ"គីមីនិងជីវិត"នៅរាជ្យបណ្ឌិតសភាកម្ពុជារាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ 

អាស្រ័យហេតុនេះប្រសិនបើលោកអ្នកមានបំណងផ្តល់នូវបទបង្ហាញឬចូលរួមក្នុងសិក្ខាសិលានេះសូមផ្ញើសង្ខេបបទរបស់លោកអ្នកឬទំនាក់ទំនងមក លោកគ្រូ ហេង សាវឿន ប្រធានផ្នែកបោះពុម្ពផ្សាយនៃសមាគមគីមីកម្ពុជា តាមរយៈអាស័យដ្ឋាន អ៊ីម៉ែល(henghong66@gmail.com)ឬទំនាក់ទំនងតាមទូរស័ព្ទលេខ016944572សម្រាប់ព័ត៌មានបន្ថែម។

Monday, November 11, 2013

អាហារូបករណ៏ពីសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ

សាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃផ្ដល់អាហារូបករណ៏ សម្រាប់កម្មវិធីផ្លាស់ប្តូរ (១ឆមាស) ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់និស្សិតនៃប្រទេសអាស៊ាន។ ព៌តមានលម្អិតមានក្នុងសេចក្ដីណែនាំខាងក្រោម៖
  1. សេចក្ដីណែនាំសម្រាប់កម្មវិធីផ្លាស់ប្ដូរ
  2. សេចក្ដីណែនាំសម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
ពាក្យសុំសម្រាប់កម្មវិធីផ្លាស់ប្តូរ (១ឆមាស)មាននៅទីនេះ។

Friday, September 20, 2013

របាយការណ៍សង្ខេបសន្និសីទលើកទី៤ស្ដីពី "គីមី និងជីវិត"

សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី៤របស់ខ្លួនស្ដីពី "គីមី និងជីវិត" និងបានសហការជាមួយសមាគមគីមីថៃរៀបចំ"វគ្គបណ្ដុះបណ្ដាលពិសោធន៍គីមីខ្នាតតូច"​នៅថ្ងៃទី ២៩និង៣០ខែសីហា២០១៣នៅរាជបណ្ឌិត្យសភាកម្ពុជា។ សូមចុចទីនេះសម្រាប់របាយការណ៍ពេញ។

Wednesday, March 13, 2013

សន្និសីទប៉ូលីមែរអូស្រ្តាលីលើកទី34

សន្និសីទស្ដីពីប៉ូលីមែរអូស្រ្តាលីលើកទី34 នឹងប្រព្រឹត្តទៅពីថ្ងៃទី 7​ ដល់ទី 10 ខែ កក្កដា ឆ្នាំ 2013 នៅទីក្រុង ដាវិន ប្រទេស អូស្រ្តាលី។

ពត៌មានបន្ថែមអាចរកបានក្នុងគេហទំព័រ www.34aps.org.au


Wednesday, August 15, 2012


លិខិតអញ្ជើញ និងតារាងកម្មវិធីសន្នីសីទលើកទី 3

សូមចុចត្រង់នេះដើម្បីទាញយកលិខិតអញ្ជើញ និងតារាងកម្មវិធី






Saturday, July 21, 2012


កិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិនៃសមាគមគីមីកម្ពុជា បានរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2012 ដើម្បីជជែកពិភាក្សាពីការរៀបចំសិក្ខាសិលាថ្នាក់ជាតិលើកទី 3 របស់ខ្លួន ក្រោមប្រធានបទ គីមី និងជីវិត ដែលនឹងត្រូវប្រពឹត្តទៅនៅថ្ងៃទី 24 និង 25 ខែ សីហា ខាងមុខនេះ។ កិច្ចប្រជុំនេះក៏ពិភាក្សាផងដែរ ពីការរៀបចំសិក្ខាសិលារួមគ្នារវាងសមាគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ីស្ដីពី “ការរីកចំរើននៃវិទ្យាសាស្រ្តគីមីសម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមប្រកបដោយចេរ៍ភាព” ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី19 ដល់ 21 ខែតុលា ឆ្នាំ 2012 នៅក្រុង សៀមរាប។

Thursday, July 19, 2012


សេចក្តីជូនដំណឹង

សមាគមគីមីកម្ពុជា មានកិត្តិយសជម្រាបជូន សាធារណជន និងអ្នកដែលពាក់ព័ន្ធនឹងគីមីវិទ្យាទាំងអស់ឲ្យបានជ្រាបថា ដើម្បីសម្រួលដល់ការដាក់ពាក្យសុំចូលជាសមាជិករបស់សមាគមគីមីកម្ពុជានៅនឹងកន្លែង សមាគមគីមីកម្ពុជាបានរៀបចំកាចុះឈ្មោះចូលជាសមាជិករបស់សមាគមតាមប្រព័ន្ធអ៊ីនធឺណែតដែលមានក្នុងគេហទំព័ររបស់សមាគមផ្ទាល់។ ដើម្បីចុះឈ្មោះចូលជាសមាជិកសមាគមគីមីកម្ពុជា សូមលោកអ្នកទាញយកពាក្យសុំនៅទីនេះ(PDF ឬ Word) បន្ទាប់មកបំពេញពត៌មានរបស់លោកអ្នកក្នុងពាក្យសុំ និងចុះហត្ថលេខា ហើយផ្ញើពាក្យស្នើសុំដែលបានស្កេនរួច មកកាន់នាយិកាសមាគមគីមីកម្ពុជាគឺ បណ្ឌិត សៀង ហ៊ុយ តាមរយៈអាសយដ្ឋានអ៊ីម៉ែល (huy_sieng@yahoo.com) ឬទំនាក់ទំនងតាមទូរស័ព្ទលេខ (855)  016 839 279 សម្រាប់ពត៌មានបន្ថែម។

Friday, May 18, 2012

Updated on Jun 01, 2012
 
  សេចក្តីអំពាវនាវ

សមាគមគីមីកម្ពុជា មានកិត្តិយសជម្រាបជូន សាធារណជន និងអ្នកដែលពាក់ព័ន្ធនឹងគីមីវិទ្យាទាំងអស់ឲ្យបានជ្រាបថា សមាគមគីមីកម្ពុជានឹងរៀបចំសិក្ខាសិលាថ្នាក់ជាតិប្រចាំឆ្នាំលើកទី៣របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និង ២៥ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះក្រោមប្រធានបទ គីមី និងជីវិត នៅរាជ្យបណ្ឌិតសភាកម្ពុជា រាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកមានបំណងផ្តល់នូវបទបង្ហាញ ឬចូលរួមក្នុងសិក្ខាសិលានេះ សូមផ្ញើរសង្ខេបបទរបស់លោកអ្នកឲ្យបានមុនថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១២ មកកាន់ បណ្ឌិត សៀង ហ៊ុយ នាយិកាប្រតិបត្តិនៃសមាគមគីមីកម្ពុជា តាមរយៈអាស័យដ្ឋានអ៊ីម៉ែល (huy_sieng@yahoo.com) ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 016 839 279 សម្រាប់ពត៌មានបន្ថែម។

Saturday, March 31, 2012

សេចក្តីជូនដំណឹង

សមាគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ី នឹងរៀបចំសិក្ខាសិលារួមមួយស្ដីពី “ការរីកចំរើននៃវិទ្យាសាស្រ្តគីមីសម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមប្រកបដោយចេរ៍ភាព” ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ ២១ ខែតុលា ឆ្នាំ ២០១២ នៅក្រុង សៀមរាប ប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកមានបំណងចង់ផ្តល់នូវបទបង្ហាញ ឬចូលរួមក្នុងសិក្ខាសិលានេះ សូមទំនាក់ទំនងមកកាន់នាយិកាប្រតិបត្តិនៃសមាគមគីមីកម្ពុជា គឺបណ្ឌិត សៀង ហ៊ុយ តាមរយៈអ៊ីម៉ែល (huy_sieng@yahoo.com) ឬទូរស័ព្ទលេខ 016839279 សម្រាប់ពត៌មានបន្ថែម។ 

សូមអរគុណ!

Thursday, February 9, 2012


សេចក្តីជូនដំណឹង

សមាគមគីមីកម្ពុជា នឹងចេញផ្សាយនូវព្រឹត្តបត្ររបស់ខ្លួន ឆ្នាំទី២ លេខ២ នៅដើម ខែមិនា ឆ្នាំ ២០១២ខាងមុខនេះ។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកមានបំណងចង់បោះពុម្ពអត្ថបទស្រាវជ្រាវរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់និពន្ធនាយក គឺលោក ហេង សាវឿន តាមរយៈអ៊ីម៉ែល (henghong66@gmail.com) ឬទូរស័ព្ទលេខ 016 944 572 សម្រាប់ពត៌មានបន្ថែម។ លោកអ្នកអាចទាញយកគំរូសម្រាប់អត្ថបទនៅទីនេះ។​

សូមអរគុណ!

Sunday, February 5, 2012


ពិធីប្រកាសដំណើរការ សមាគមគីមីកម្ពុជា និងសន្និសីទស្តីពី គីមីនិងជីវិត


កាលពីថ្ងៃទី ១៩ និង២០ ខែសីហា ឆ្នាំ ២០១០ កន្លងមកនេះសមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណីអាហារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាក្រោមជំនួយឧបត្តម្ភថវិកាដោយអង្គការយូណេស្កូហ្សាការតាប្រទេសឥណ្ឌូណេស៊ី បានរៀបចំពីធីប្រកាសដំណើរការ សមាគមគីមីកម្ពុជា និងសន្និសីទស្តីពី គីមី និងជីវិត នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមរាជធានីភ្នំពេញ។ សមាជិកដែលបានអញ្ចើញចូលរួមមានចំនួនសរុប ២០៧នាក (ស្រី ៩៩ និងប្រុស ១០៨) ដែលជាគ្រូបង្រៀន មុខវិជ្ជាគីមី នៅតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទសកិកម្ម វិទ្យាស្ថានជាតិអប់រំ និស្សិតសាកលវិទ្យាល័យ មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកសមាជិកាសមាគមគីមីកម្ពុជា តំណាងសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េ មន្រ្តីស្ថាប័នពាក់ព័ន្ធដូចជា នាយកដ្ឋានកាំកុងត្រូល អង្គការសេដាក អង្គការ JICA អង្គការយូណេស្កូភ្នំពេញ និងអ្នកសារព័តមាន។ លោកជំទាវបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិតសភាកម្ពុជាក៏បាន ផ្តល់កិត្តិយសចូលរួមក្នុងពិធីប្រកាសបើកសន្និសីទនេះផងដែរ។ 

ក្នុងឪកាសនោះ បណ្ឌិត សៀង ហ៊ុយ ប្រធានផ្នែកគីមី និងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយិកាសមាគមគីមីកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៏ និងរៀបរាប់អំពីដំណើរ ការបង្កើត និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមជូនដល់អង្គសន្និសីទឲ្យបានជ្រាប។ បន្ទាប់មកឯកឧត្តមបណ្ឌិត នេត បារ៉ុម អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគីមីកម្ពុជាបានមានប្រសាសន៏ថា ការរីកចំរើនលោតផ្លោះរបស់វិទ្យាសាស្រ្តបច្ចេកវិទ្យានៅសតវត្សទី ២០ និង២១បាននាំមកនូវភាពសំបូររុងរឿងដល់ជីវិតមនុស្សជាតិនៅប្រទេសជឿនលឿនយ៉ាងលើសលប់ ជាពិសេសសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់គេ។ ទន្ទឹមនឹងនេះ វាក៏អាចគម្រាមកំហែងដល់សុវត្ថិភាពមនុស្ស បរិស្ថាន និងចីរភាពនៃការអភិវឌ្ឍ ជាពិសេស ចំពោះប្រទេសកំពុងអភិវឌ្ឍន៏ដោយសារលទ្ធភាព គ្រប់គ្រងត្រួតពិនិត្យ និងការអនុវត្តក្រមសីលធម៌វិទ្យាសាស្រ្តនៅអន់ខ្សោយ។ ឯកឧត្តម ក៏បានមានប្រសាសន៏ថា ការបង្កើតសមាគមវិជ្ជាជីវៈនេះឡើង គឺដើម្បីប្រមូលផ្តុំអ្នកមានជំនាញដូចគ្នាដើម្បីរួមគ្នាធ្វើការអភិវឌ្ឍផ្នែកបច្ចេកទេសគីមីនេះឲ្យបានរីកចម្រើន។

សាស្រ្តាចារ្យបណ្ឌិត ខេ ប៊ីយូន តំណាងសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េបានសម្តែងនូវការ កោតសរសើរនិងសប្បាយរីករាយ នៅពេលដែលលោកបានឃើញសមាគមគីមីកម្ពុជាត្រូវបានកើតឡើង និងចាប់ផ្តើមដំណើរការនៅថ្ងៃនេះ។ លោកក៏បានពាំនាំពាក្យអបអរសាទរ ពីសំណាក់លោកប្រធានសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េ ដែលធ្លាប់តែជួយគាំទ្រដើម្បីឲ្យកម្ពុជាបង្កើតសមាគមនេះឡើង។ លោកក៏បានលើកទឹកចិត្តដល់សមាគមគីមីកម្ពុជាឲ្យខិតខំជំរុញ និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តគីមី ហើ្យលោកក៏មានសង្ឍឹមថាសមមាគគីមីកម្ពុជា នឹងអាចត្រូវបានចូលជាសមាជិកនៃសហព័ន្ធសមាគមគីមីអាស៊ាននៅពេលខាងមុខនេះ។ លោកបានប្រគល់នូវផ្លាកសញ្ញាអបអរសាទរ និងកិច្ចប្រតិបត្តិការបស់សហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េដល់សមាគមគីមីកម្ពុជា ជាកិត្តិយសផងដែរ។

លោកប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការបង្កើតសមាគមគីមីកម្ពុជានៅថ្ងៃនេះ។ លោកក៏បានលើកឡើងថា យូណេស្កូធ្លាប់បានផ្តល់ជំនួយជាច្រើនដល់ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាដូចជា បានឧបត្តមលើការងារបណ្តុះបណ្តាលអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់អ្នកសារពត៌មានដើម្បីឲ្យអ្នកទាំងនោះជួយផ្សព្វផ្សាយបន្តនូវចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះក៏មានកម្មវិធីបញ្ចាំងខ្សែភាពយន្តស្តីពីវិទ្យាសាស្រ្តនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។ លោកបានបន្ថែមថា យូណេស្កូក៏បានឧបត្ថម្ភដល់ការអភិវឌ្ឍ និងការអភិរក្សជានិរន្តនូវប្រភពធនធាននៅតំបន់ការពារជីវចម្រុះអាងទន្លេសាប ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ កន្លងមកនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានសម្តែងនូវការគាំទ្រដល់ការបង្កើតសមាគមគីមី និងការរៀបចំសន្និសីទនេះឡើង។ លោកជំទាវក៏បាន លើកឡើងពីបទពិសោធន៏មួយចំនួនរបស់លោកជំទាវដែលទាក់ទង នឹងផ្នែកវិទ្យាសាស្រ្តនេះ និងជម្រុញលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវដើម្បីពង្រឹងផ្នែកវិទ្យាសាស្រ្តនេះ ឲ្យបានរីកចម្រើនដូចប្រទេសជិតខាង។