Saturday, July 21, 2012


កិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិនៃសមាគមគីមីកម្ពុជា បានរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2012 ដើម្បីជជែកពិភាក្សាពីការរៀបចំសិក្ខាសិលាថ្នាក់ជាតិលើកទី 3 របស់ខ្លួន ក្រោមប្រធានបទ គីមី និងជីវិត ដែលនឹងត្រូវប្រពឹត្តទៅនៅថ្ងៃទី 24 និង 25 ខែ សីហា ខាងមុខនេះ។ កិច្ចប្រជុំនេះក៏ពិភាក្សាផងដែរ ពីការរៀបចំសិក្ខាសិលារួមគ្នារវាងសមាគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ីស្ដីពី ការរីកចំរើននៃវិទ្យាសាស្រ្តគីមីសម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមប្រកបដោយចេរ៍ភាព” ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី19 ដល់ 21 ខែតុលា ឆ្នាំ 2012 នៅក្រុង សៀមរាប។

Thursday, July 19, 2012


សេចក្តីជូនដំណឹង

សមាគមគីមីកម្ពុជា មានកិត្តិយសជម្រាបជូន សាធារណជន និងអ្នកដែលពាក់ព័ន្ធនឹងគីមីវិទ្យាទាំងអស់ឲ្យបានជ្រាបថា ដើម្បីសម្រួលដល់ការដាក់ពាក្យសុំចូលជាសមាជិករបស់សមាគមគីមីកម្ពុជានៅនឹងកន្លែង សមាគមគីមីកម្ពុជាបានរៀបចំកាចុះឈ្មោះចូលជាសមាជិករបស់សមាគមតាមប្រព័ន្ធអ៊ីនធឺណែតដែលមានក្នុងគេហទំព័ររបស់សមាគមផ្ទាល់។ ដើម្បីចុះឈ្មោះចូលជាសមាជិកសមាគមគីមីកម្ពុជា សូមលោកអ្នកទាញយកពាក្យសុំនៅទីនេះ(PDF ឬ Word) បន្ទាប់មកបំពេញពត៌មានរបស់លោកអ្នកក្នុងពាក្យសុំ និងចុះហត្ថលេខា ហើយផ្ញើពាក្យស្នើសុំដែលបានស្កេនរួច មកកាន់នាយិកាសមាគមគីមីកម្ពុជាគឺ បណ្ឌិត សៀង ហ៊ុយ តាមរយៈអាសយដ្ឋានអ៊ីម៉ែល (huy_sieng@yahoo.comទំនាក់ទំនងតាមទូរស័ព្ទលេខ (855)  016 839 279 សម្រាប់ពត៌មានបន្ថែម។