Friday, May 18, 2012

Updated on Jun 01, 2012
 
  សេចក្តីអំពាវនាវ

សមាគមគីមីកម្ពុជា មានកិត្តិយសជម្រាបជូន សាធារណជន និងអ្នកដែលពាក់ព័ន្ធនឹងគីមីវិទ្យាទាំងអស់ឲ្យបានជ្រាបថា សមាគមគីមីកម្ពុជានឹងរៀបចំសិក្ខាសិលាថ្នាក់ជាតិប្រចាំឆ្នាំលើកទី៣របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និង ២៥ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះក្រោមប្រធានបទ គីមី និងជីវិត នៅរាជ្យបណ្ឌិតសភាកម្ពុជា រាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកមានបំណងផ្តល់នូវបទបង្ហាញ ឬចូលរួមក្នុងសិក្ខាសិលានេះ សូមផ្ញើរសង្ខេបបទរបស់លោកអ្នកឲ្យបានមុនថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១២ មកកាន់ បណ្ឌិត សៀង ហ៊ុយ នាយិកាប្រតិបត្តិនៃសមាគមគីមីកម្ពុជា តាមរយៈអាស័យដ្ឋានអ៊ីម៉ែល (huy_sieng@yahoo.com) ទំនាក់ទំនងតាមទូរស័ព្ទលេខ 016 839 279 សម្រាប់ពត៌មានបន្ថែម។