Thursday, February 9, 2012


សេចក្តីជូនដំណឹង

សមាគមគីមីកម្ពុជា នឹងចេញផ្សាយនូវព្រឹត្តបត្ររបស់ខ្លួន ឆ្នាំទី២ លេខ២ នៅដើម ខែមិនា ឆ្នាំ ២០១២ខាងមុខនេះ។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកមានបំណងចង់បោះពុម្ពអត្ថបទស្រាវជ្រាវរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់និពន្ធនាយក គឺលោក ហេង សាវឿន តាមរយៈអ៊ីម៉ែល (henghong66@gmail.comឬទូរស័ព្ទលេខ 016 944 572 សម្រាប់ពត៌មានបន្ថែម។ លោកអ្នកអាចទាញយកគំរូសម្រាប់អត្ថបទនៅទីនេះ។​

សូមអរគុណ!

Sunday, February 5, 2012


ពិធីប្រកាសដំណើរការ សមាគមគីមីកម្ពុជា និងសន្និសីទស្តីពី គីមីនិងជីវិត


កាលពីថ្ងៃទី ១៩ និង២០ ខែសីហា ឆ្នាំ ២០១០ កន្លងមកនេះសមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណីអាហារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាក្រោមជំនួយឧបត្តម្ភថវិកាដោយអង្គការយូណេស្កូហ្សាការតាប្រទេសឥណ្ឌូណេស៊ី បានរៀបចំពីធីប្រកាសដំណើរការ សមាគមគីមីកម្ពុជា និងសន្និសីទស្តីពី គីមី និងជីវិត នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមរាជធានីភ្នំពេញ។ សមាជិកដែលបានអញ្ចើញចូលរួមមានចំនួនសរុប ២០៧នាក (ស្រី ៩៩ និងប្រុស ១០៨) ដែលជាគ្រូបង្រៀន មុខវិជ្ជាគីមី នៅតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទសកិកម្ម វិទ្យាស្ថានជាតិអប់រំ និស្សិតសាកលវិទ្យាល័យ មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកសមាជិកាសមាគមគីមីកម្ពុជា តំណាងសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េ មន្រ្តីស្ថាប័នពាក់ព័ន្ធដូចជា នាយកដ្ឋានកាំកុងត្រូល អង្គការសេដាក អង្គការ JICA អង្គការយូណេស្កូភ្នំពេញ និងអ្នកសារព័តមាន។ លោកជំទាវបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិតសភាកម្ពុជាក៏បាន ផ្តល់កិត្តិយសចូលរួមក្នុងពិធីប្រកាសបើកសន្និសីទនេះផងដែរ។ 

ក្នុងឪកាសនោះ បណ្ឌិត សៀង ហ៊ុយ ប្រធានផ្នែកគីមី និងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយិកាសមាគមគីមីកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៏ និងរៀបរាប់អំពីដំណើរ ការបង្កើត និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមជូនដល់អង្គសន្និសីទឲ្យបានជ្រាប។ បន្ទាប់មកឯកឧត្តមបណ្ឌិត នេត បារ៉ុម អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគីមីកម្ពុជាបានមានប្រសាសន៏ថា ការរីកចំរើនលោតផ្លោះរបស់វិទ្យាសាស្រ្តបច្ចេកវិទ្យានៅសតវត្សទី ២០ និង២១បាននាំមកនូវភាពសំបូររុងរឿងដល់ជីវិតមនុស្សជាតិនៅប្រទេសជឿនលឿនយ៉ាងលើសលប់ ជាពិសេសសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់គេ។ ទន្ទឹមនឹងនេះ វាក៏អាចគម្រាមកំហែងដល់សុវត្ថិភាពមនុស្ស បរិស្ថាន និងចីរភាពនៃការអភិវឌ្ឍ ជាពិសេស ចំពោះប្រទេសកំពុងអភិវឌ្ឍន៏ដោយសារលទ្ធភាព គ្រប់គ្រងត្រួតពិនិត្យ និងការអនុវត្តក្រមសីលធម៌វិទ្យាសាស្រ្តនៅអន់ខ្សោយ។ ឯកឧត្តម ក៏បានមានប្រសាសន៏ថា ការបង្កើតសមាគមវិជ្ជាជីវៈនេះឡើង គឺដើម្បីប្រមូលផ្តុំអ្នកមានជំនាញដូចគ្នាដើម្បីរួមគ្នាធ្វើការអភិវឌ្ឍផ្នែកបច្ចេកទេសគីមីនេះឲ្យបានរីកចម្រើន។

សាស្រ្តាចារ្យបណ្ឌិត ខេ ប៊ីយូន តំណាងសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េបានសម្តែងនូវការ កោតសរសើរនិងសប្បាយរីករាយ នៅពេលដែលលោកបានឃើញសមាគមគីមីកម្ពុជាត្រូវបានកើតឡើង និងចាប់ផ្តើមដំណើរការនៅថ្ងៃនេះ។ លោកក៏បានពាំនាំពាក្យអបអរសាទរ ពីសំណាក់លោកប្រធានសហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េ ដែលធ្លាប់តែជួយគាំទ្រដើម្បីឲ្យកម្ពុជាបង្កើតសមាគមនេះឡើង។ លោកក៏បានលើកទឹកចិត្តដល់សមាគមគីមីកម្ពុជាឲ្យខិតខំជំរុញ និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តគីមី ហើ្យលោកក៏មានសង្ឍឹមថាសមមាគគីមីកម្ពុជា នឹងអាចត្រូវបានចូលជាសមាជិកនៃសហព័ន្ធសមាគមគីមីអាស៊ាននៅពេលខាងមុខនេះ។ លោកបានប្រគល់នូវផ្លាកសញ្ញាអបអរសាទរ និងកិច្ចប្រតិបត្តិការបស់សហព័ន្ធសមាគមគីមីអាស៊ាន និងសមាគមគីមីកូរ៉េដល់សមាគមគីមីកម្ពុជា ជាកិត្តិយសផងដែរ។

លោកប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការបង្កើតសមាគមគីមីកម្ពុជានៅថ្ងៃនេះ។ លោកក៏បានលើកឡើងថា យូណេស្កូធ្លាប់បានផ្តល់ជំនួយជាច្រើនដល់ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាដូចជា បានឧបត្តមលើការងារបណ្តុះបណ្តាលអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់អ្នកសារពត៌មានដើម្បីឲ្យអ្នកទាំងនោះជួយផ្សព្វផ្សាយបន្តនូវចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះក៏មានកម្មវិធីបញ្ចាំងខ្សែភាពយន្តស្តីពីវិទ្យាសាស្រ្តនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។ លោកបានបន្ថែមថា យូណេស្កូក៏បានឧបត្ថម្ភដល់ការអភិវឌ្ឍ និងការអភិរក្សជានិរន្តនូវប្រភពធនធាននៅតំបន់ការពារជីវចម្រុះអាងទន្លេសាប ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ កន្លងមកនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានសម្តែងនូវការគាំទ្រដល់ការបង្កើតសមាគមគីមី និងការរៀបចំសន្និសីទនេះឡើង។ លោកជំទាវក៏បាន លើកឡើងពីបទពិសោធន៏មួយចំនួនរបស់លោកជំទាវដែលទាក់ទង នឹងផ្នែកវិទ្យាសាស្រ្តនេះ និងជម្រុញលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវដើម្បីពង្រឹងផ្នែកវិទ្យាសាស្រ្តនេះ ឲ្យបានរីកចម្រើនដូចប្រទេសជិតខាង។

Friday, February 3, 2012

Revised on Feb 20, 2012


សមាជិកក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា

  1. ឯកឧត្តមបណ្ឌិត នេត បារ៉ុម            ប្រធាន
  2. បណ្ឌិត ជុន ហៀងថាវរិទ្ធ               សមាជិក
  3. បណ្ឌិត ប៉ូអាន ស៊ីវុត្ថា                    សមាជិក
  4. ឯកឧត្តម ប៉ិច សុវណ្ណូ                    សមាជិក
  5. បណ្ឌិត តុប ស៊ីដែន                      សមាជិក
  6. បណ្ឌិត សៀង ហ៊ុយ                     សមាជិក

សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមគីមីកម្ពុជា
 
  
    1. បណ្ឌិត សៀង ហ៊ុយ           នាយិកាប្រតិបត្តិ
    2. លោក ឡុង ឡាយ             នាយករងប្រតិបត្តិ
    3. កញ្ញា ចួន សុគន្ធី                លេខាធិការិកា
    4. កញ្ញា អ៊ិត ពុទ្វារី                 ហេរញ្ញិកា
    5. លោក ម៉ី សុវុឌ្ឍី                 ប្រធានផ្នែកបណ្តុះបណ្តាលបន្តកម្មវិធីសិក្សា
    6. លោក ហេង សាវឿន          ប្រធានផ្នែកបោះពុម្ពផ្សាយ និងទស្សនាវដ្តី
    7. បណ្ឌិត ចេក សុថា             ប្រធានផ្នែកស្រាវជ្រាវ

    Thursday, February 2, 2012

    Revised on Feb 20, 2012


    ព្រឹត្តិបត្រនៃសមាគមគីមីកម្ពុជា
     

    ១​ ចាងហ្វាងការផ្សាយៈ បណ្ឌិត សៀងហ៊ុយ
    ២ អ្នកនិពន្ធនាយកៈ លោក ហេង សាវឿន
    គណៈកម្មារនិពន្ធៈ
    • លោក ឡុង ឡាយ              សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    • បណ្ឌិត ចេក សុថា              រាជបណ្ឌិត្យសភាកម្ពុជា
    • លោក សិត សេង     ​​          វិទ្យាស្ថានជាតិអប់រំ
    • លោកស្រី ស្រី មាល្លិះ          វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    • លោក ហ៊ុល សៀងហេង     វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    • លោក ជ្រុន រិទ្ធី                  សាកលវិទ្យាល័យភូមិន្ទកសិកម្ម

    ៤ គណៈកម្មការបណ្ណាធិការៈ
    • ឯកឧត្តមបណ្ឌិត នេត បារ៉ុម            ប្រធាន
    • បណ្ឌិត ប៉ូអាន ស៊ីវុត្ថា                    សមាជិក
    • បណ្ឌិត ជុន ហៀងថាវរិទ្ធ               សមាជិក
    • ឯកឧត្តម ប៉ិច សុវណ្ណូ                    សមាជិក
    • បណ្ឌិត សៀង ហ៊ុយ                     សមាជិក

    ៥ ការីកុំព្យូទ័រៈ លោក ផន គង្គា  និង លោក ស៊ាន វិចិត្រ
    ៦ ទីផ្សារ និងចែកចាយៈ កញ្ញា ព្រំ សូរិយា និង លោកស្រី សូ វិច្ឆិកា


    សមាគមគីមីកម្ពុជា


    សមាគមគីមីកម្ពុជា (ស គ ក) ជាអង្គការសង្គមស៊ីវិលវិជ្ជាជីវៈមួយ ដែលទើបនឹងចាប់បដិសន្ធិឡើង ក្នុងគោលដៅរួមគឺ ជម្រុញ និងធ្វើឲ្យកាន់តែប្រសើរឡើងដល់ការរួមចំណែក ដែលមិនអាចខ្វះបានរបស់វិស័យវិទ្យាសាស្រ្តគីមីក្នុងការអភិវឌ្ឍជាតិ តាមរយៈការប្រើប្រាស់ធនធានទាំងឡាយដែលមាន។






    សមាគមគីមីកម្ពុជា (ស គ ក) មានចក្ខុវិស័យ បេសកកម្ម និងគោលបំណង ដូចខាងក្រោមៈ



    ចក្ខុវិស័យ


    សមាគមគីមីកម្ពុជា (ស គ ក) ចង់ឃើញវិទ្យាសាស្រ្តគីមី និងអ្នកគីមីព្រមជាមួយអ្នកសិក្សាគីមីកម្ពុជា មានការអភិវឌ្ឍ និងរីកចំរើនចំណេះដឹង និងបំណិនការងារ ដែលអាចបំពេញបានតាមតម្រូវការសិក្សាស្រាវជ្រាវ របស់សិស្ស និស្សិត បញ្ញវ័ន្ត និងការប្រើប្រាស់តាមទីផ្សារការងារ និងផលិតកម្ម ដូចនៅអរិយប្រទេសនានា លើពិភពលោក។
    ស គ ក ប្រកាន់នូវគោលការណ៏គីមីបៃតង ដើម្បីសន្សំសំចៃ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ថែរក្សាបរិស្ថាន និងសុវត្ថិភាពនៃជីវិត។ 




    បេសកកម្ម


    សមាគមគីមីកម្ពុជា មានបេសកកម្ម អភិវឌ្ឍវិស័យវិទ្យាសាស្រ្តគីមី និងអ្នកមានជំនាញពាក់ព័ន្ធនៅកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តគីមី អភិវឌ្ឍសមត្ថភាពជំនាញនៃអ្នកគីមីនៅកម្ពុជា រៀបចំវេទិកាវិទ្យាសាស្រ្តជាតិ និងអន្តរជាតិស្តីពីការស្រាវជ្រាវគីមី និងវិស័យពាក់ព័ន្ធ ហើ្យនិងជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយ ឯកសារជាភាសាជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការយល់ដឹង និងសិក្សាមុខជំនាញនេះសម្រាប់បម្រើឲ្យ សេចក្តីត្រូវការរបស់សង្គមជាតិ និងមនុស្សជាតិទាំងមួល។


     គោលបំណង


    សមាគមគីមីកម្ពុជា មានគោលបំណងចំបងៗដូចតទៅៈ
    • ជំរុញ និងសម្របសម្រួលការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តគីមី របកគំហើញ ឫប្រធានបទថ្មីៗ និងដែលមានស្រាប់ហើ្យកំពុងពេញនិយមប្រើប្រាស់
    • បង្កនូវវេទិកាជួមគ្នាដើម្បីផ្លាស់ប្តូររបកគំហើញចំណេះដឹង និងបទពិសោធន៏ថ្មីៗក្នុងចំណោមអ្នកគីមីជាតិ និងអន្តរជាតិ
    • ពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់ លោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ សិស្ស និស្សិត និងបញ្ញវ័ន្តខ្មែរតាមរយៈការកែលម្អ និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តគីមី ទីពិសោធ កម្មវិធីសិក្សា វិធីសាស្រ្តស្រាវជ្រាវ និងវិធីសាស្រ្តរៀន និងបង្រៀនថ្មីៗនៃផ្នែកគីមី
    • បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញថ្មីៗ និងចំណេះដឹងមានប្រយោជន៏ជាមូលដ្ឋានផ្នែកវិទ្យាសាស្រ្តគីមីតាមមធ្យោបាយនានា ដែលអាចធ្វើទៅបាន។